របៀបដោះស្រាយបញ្ហា Hardware ជាមួយ Device Manager

របៀបដោះស្រាយបញ្ហា Hardware ជាមួយ Device Manager
How to Troubleshoot Hardware Problems with Device Manager
Windows XP បំពេញមុខងារជាមួយ Devices ជាច្រើនរាប់មិនអស់រួមមានដូចជា Printers , Scanners , Digital Cameras ជាដើម ហើយវាអាចធ្វើការជាមួយនឹង Drivers ទាំងអស់នេះបាន ដោយធ្វើឱ្យវាស្គាល់ទៅនឹងកម្មវិធី Software បានតែមួយគត់ដែលអាចដំណើរការនៅលើប្រព័ន្ធប្រតិបត្ដិការ Operating System ជាមួយផ្នែកនីមួយៗនៃ Hardware ។ បើសិនកុំព្យូទ័រលោកអ្នកចាប់ផ្ដើមមានបញ្ហា ឬ Hardware Device ឈប់ដំណើរការ នោះលោកអ្នកនឹងអាចមានគន្លឺះដោះ ស្រាយបញ្ហាជាមួយនឹង Device Manager បាន។ Device Manager និងបង្ហាញលោកអ្នកនូវរបៀបតម្លើង Hardware នៅលើកម្មវិធីកុំព្យូទ័រឱ្យស្គាល់គ្នាបាន ហើយលោកអ្នកគួតែប្រើ Device Manager ដើម្បីត្រួតពិនិត្យមើល Hardware និងការ Update Device Driver លើម៉ាស៊ីនកុំព្យូទ័រ។សំរាប់អ្នកប្រើប្រាស់មានភាពវៃឆ្លាត និងជាអ្នកយល់ដឹងពី Hardware កុំព្យូទ័រ អាចនឹងប្រើ Device Manager ដើម្បីធ្វើការវិនិច្ឆ័យរកដំណោះស្រាយទៅលើ Device មានការភាន់ច្រលំ និងកំណត់ការ ផ្លាស់ប្ដូរ Device Setting។

  • កំណត់សំគាល់ ៖ លោកអ្នកចាំបាច់ត្រូវតែ Logg On នៅលើ User Administrator ឬ User ជាសមាជិក Administrators Group ដោយប្រើនូវ Device Manager មួយចំនួន ឬ ទាំងអស់បាន ហើយបើសិនកុំព្យូទ័របានភ្ជាប់ទៅកាន់ Network , Network Policy Settings នោះវាអាចការពារពីដំណើរការនេះ។

ដើម្បី Access ទៅកាន់ Device Manager ៖ Access Device Manager
សូមចុច Mouse ស្ដាំលើ My Computer  Manage បន្ទាប់មកចុចលើ Device Manager ។សូមមើលផ្ទាំរូបភាព Computer Management ខាងក្រោមនេះ ៖

  • ការបង្ហាញព័ត៌មាន Device ៖
    To View The Status Of A Device

1. បើក Device Manager
2. ចុចពីរដងលើប្រភេទ Device ដែលលោកអ្នកត្រូវការមើលវា
3. ចុច Mouse ស្ដាំលើ Device ដែលលោកអ្នកត្រូវការ បន្ទាប់មកចុចលើ Properties
4. នៅលើ General Tab ខាងក្រោម Device status គឺជាការពិព័ណនាអំពី Device Status មានដូចរូបខាងក្រោម នេះ ៖

បើសិនជា Device នេះមានបញ្ហាវានឹងបង្ហាញប្រភេទនៃបញ្ហាក្នុង Device status box ហើយលោកអ្នកនឹងឃើញ ចំនួនលេខ និង Code មានបញ្ហាដែលអាចណែនាំពីដំណោះស្រាយ វាអាចនឹងមានប្រយោជន៍ និងធ្វើការវិភាគទៅលើ បញ្ហានេះបាន។សំរាប់ព័ត៌មានបន្ថែមដើម្បីដោះស្រាយបញ្ហា Hardware Device សូមចុចលើ Troubleshoot ។

  • របៀបតម្លើង Driver ថ្មីពី Device Manager ៖

To Install A New Driver From Device Manager
1. បើ Device Manager
2. ចុចពីរដងលើប្រភេទ Device ដែលលោកអ្នកត្រូវការ Update ឬ ផ្លាស់ប្ដូរ
3. ចុច Mouse ស្ដាំលើ Device Driver ដែលលោកអ្នកត្រូវការ Update ឬ ផ្លាស់ប្ដូរ
4. ចុច Update Driver ដើម្បីបើក Hardware Update Wizard
ចំណាំ ៖ បើសិនលោកអ្នកតម្លើង Driver ថ្មីនៅលើ System កុំព្យូទ័រវាអាចនឹងមានបញ្ហា ( Unstable ) ប៉ុន្ដែលោក អ្នកអាចនឹងងាយស្រួលក្នុងការ Uninstall Driver និងការតម្លើងនូវ Driver ចាស់ឡើងវិញបាន ជាមួយនឹង Driver Rollback សូមមើលព័ត៌មានបន្ថែមនៅលើ Roll Back Device Driver។

  • របៀបលុប Device ៖ To Uninstall A Device

1. បើក Device Manager
2. ចុចពីរដងលើប្រភេទ Device ដែលលោកអ្នកត្រូវការលុប ( Uninstall )
3. ចុច Mouse ស្ដាំលើ Device ដែលលោកអ្នកត្រូវការលុប ( Uninstall ) បន្ទាប់មកចុចលើ Uninstall
4. ក្នុងប្រអប់ Confirm Device Removal សូមចុច OK

Leave a comment