Monthly Archives: July 2011

រៀបចំអ៊ីមែល ដើម្បីកុំឱ្យច្របូកច្របល់

នៅ​ពេល​ដែលយើង​ទទួល​​អ៊ីមែលមួយ​ថ្ងៃៗប្រហែល​១០០​មែល នៅ​ពេល​នោះ ពេល​ខ្លះ​យើង​មើល​មិន​ឃើញ​មែល​ដែល​សំខាន់​សម្រាប់​យើង។

ហេតុអ្វី​ក៏​មាន​មែល​ច្រើន​ម្ល៉េះ? ឧទាហរណ៍ ​យើងមានគណនី​ក្នុង Facebook។ នរណាម្នាក់​លើ​ Facebook បាន​បញ្ចេញ​យោបល់​លើ​រូបថត​ដែល​យើង​បាន​ចែក​គ្នាមើល​លើ​ Facebook នោះ​យើង​នឹង​ទទួល​បាន​អ៊ីមែល។ បើ​នរណាម្នាក់ ចែក​រូបថត​ដែរ ហើយ​មាន​ដាក់​Tag ឈ្មោះ​យើង​នៅ​លើ​រូបថត​នោះ ហើយមាន​មនុស្ស​បួន​ដប់​នាក់​បញ្ចេញ​យោបល់​លើ​រូបថត​នោះ យើង​នឹង​ទទួល​បាន​មែល​បួន​ដប់​តាម​ហ្នឹង​ដែរ។ ដូច្នេះ​បើយើង​មានគណនី​លើ​វ៉ិបសាយ​ច្រើន​ផ្សេង​ទៀត ដោយ​ប្រើអាសយដ្ឋាន​តែមួយ ដូចជា​ មែល yahoo នោះ​មួយ​ថ្ងៃៗ យើងនឹង​ទទួល​បាន​អ៊ីមែលក្នុង​ចំនួន​ដ៏ច្រើន ដែលអាច​ឱ្យ​យើង​មើល​រំលងមែលសំខាន់​បំផុត​ដែល​គេ​ផ្ញើ​មក​យើង។

ដើម្បី​ជៀសវាង​បញ្ហា​នេះ ជា​ដំណោះ​ស្រាយ ខ្ញុំ​បាន​បង្កើត Filter ។ មាន​ន័យ​ថា ធ្វើ​ការ​រែង​អ៊ីមែល​ដែល​ចូល​មក អ៊ីមែល​ណា​មក​ពី​ខាង​ Facebook ដាក់​មួយ​ដុំ អ៊ីមែល​ណាមក​ពី​ខាង WordPress  ដាក់​មួយ​ដុំ។

អ៊ីមែល​ក្នុង Folder “Inbox”

អ៊ីមែល​ក្នុង Folder “Facebook”

ខ្ញុំ​ប្រើមែល​របស់ yahoo ។ របៀប Filter មែល​មាន​ដូចតទៅ៖ ដើម្បី​បង្កើត Filter សម្រាប់​មែល​មក​ពី Facebook

1. យើង​ពិនិត្យ​មើល​មែល​មក​ពី Facebook តើ​វាមាន​លក្ខណៈ​យ៉ាងម៉េច?

ត្រង់​កន្លែង From : មាន​ពាក្យ Facebook

ដូច្នេះ​យើង​ត្រូវ​ដាក់​លក្ខខណ្ឌ​ថា បើ​មែល​ណា​ចូល​មក​ ត្រង់​កន្លែង From មាន​ពាក្យ Facebook យើង​ឱ្យ​វា​ទៅនៅ​ម្ដុំ​ក្នុង​Folder ឈ្មោះ Facebook ។

2. បង្កើត​ Folder ឈ្មោះ Facebook

3. ចុច​លើ​ពាក្យ option ឋិត​នៅ​ខាង​លើ​ផ្នែក​ខាង​ស្ដាំ​នៃ yahoo ។ រួចចុច​លើ​ពាក្យ More options …

4. បន្ទាប់​មក​យើង​ចូល​មក​ដល់ Mail option page ។ នៅ​ទីនេះ ចុច​លើ​ពាក្យ Filter រួច​ចុច Add Filter ..

5. បន្ទាប់​មក

-ត្រង់ Filter name ដាក់​ឈ្មោះ​អ្វី​ក៏​បាន ឧទាហរណ៍​ដាក់​ថា Facebook Filter

– ត្រង់ Sender ត្រូវ​ដាក់​ថា Facebook ព្រោះ​មែល​ទទួល​បាន​ពី Facebook ត្រង់​កន្លែង « From » សុទ្ធ​តែមាន​ពាក្យ « Facebook » ។ សូម​មើល​ក្នុង​ចំណុច 1.

– ត្រង់​កន្លែង Move to Folder : ជ្រើ​សរើស​យក​ Folder ដែល​យើងបាន​បង្កើត​ក្នុង​ 2. គឺ​ Folder ឈ្មោះ Facebook

6. ចុច​ Save change.

ចប់​សព្វគ្រប់ត្រឹម​នេះ។ លើក​ក្រោយ​ពេល​មាន មែល​មក​ពី Facebook មែល​នោះ​នឹង​ចូល​ទៅ​ក្នុង Folder Facebook អូតូម៉ាទិច ដោយមិនមាន​នៅ​លាយ​ឡំ​ជាមួយ​មែល​ផ្សេង​ទៀត​ក្នុង Inbox ទេ។