Mediafire.com ងាយស្រួល Download ជាង Rapidshare, Megaupload, Hotfile និង File Hosting ផ្សេងៗទៀត

MediaFire គឺជាគេហទំព័រដែល host ឯកសារ (កម្មវិធីកុំព្យូទ័រ ចម្រៀង វីដេអូ eBook ។ល។) ដែលចាប់បើកក្នុងឆ្នាំ ២០០៦ នៅក្នុងសហរដ្ឋអាមេរិក ។ MediaFire ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីអ្នកប្រើប្រាស់ទូទៅ ដោយសារតែភាពងាយស្រួលក្នុង upload និង Download សម្រាប់អ្នកប្រើទាំងអស់គ្នាដោយមិនបាច់បង់ប្រាក់ដូចជា៖

  • មិនបាច់រង់ចាំ និង ងាយស្រួលក្នុងការ Download ដោយគ្រាន់តែចុចលើ link Click here to start download…
  • Download file មិនកំណត់, មិនកំណត់ល្បឿនក្នុងការ Download និង អាច Download ជាមួយកម្មវិធី Download Manager ហើយអាច Pause/Resume បាន
  • អាចរក្សាទុកឯកសារបានមិនកំណត់
  • អាច upload ឯកសារ ១ បានរហូតដល់ទំហំ ២០០ MB (១០GB សម្រាប់ Pro user)

ប៉ុន្តែកុំព្យូទ័ររបស់អ្នកត្រូវ enabled cookie

ការទទួលជោគជ័យ

PC Magazine បានដាក់ MediaFire ក្នុង “Top 100 Undiscovered websites” និង “Top Website of 2008” ។ ហើយវាត្រូវបានចុះក្នុង reviewed favorably ដោយ CNET និង Lifehacker ។

យោងតាម Alexa Mediafire.com មានការប្រើច្រើនជាង Rapidshare និង Hotfile ហើយប្រហាក់ប្រហែលនឹង MegaUpload ។

តើធ្វើដូចម្តេចទើបអាច Download ឯកសារដែលត្រូវការពី MediaFire បាន?

ចម្លើយគឺ៖ ស្វែងរក

១. ស្គាល់គេហទំព័រដែលដាក់ link MediaFire

ដោយសារតែភាពងាយស្រួលរបស់ MediaFire ពីមួយថ្ងៃទៅមួយថ្ងៃ បានធ្វើឱ្យគេហទំព័រជាច្រើនដាក់ link download ទៅកាន់ MediaFire វិញ ដើម្បីឱ្យអ្នកប្រើប្រាស់ងាយស្រួល និង សប្បាយក្នុងការ download ។

គេហទំព័រទាំងនោះមានដូចជា៖

http://www.free-ebooks-download.org/free-ebook/

http://download-for-free-ebooks.blogspot.com

http://request-ebooks.blogspot.com/

http://download-free-ebooks-mediafire.blogspot.com/

Download តាមវិធីនេះមានលក្ខណៈងាយស្រួល ប៉ុន្តែអ្នកត្រូវការដឹង website ទាំងនោះជាមុនសិន ។

ប្រសិនបើអ្នកដឹងថាតើ website ដែលលោកអ្នកប្រើមាន link mediafire ឬអត់ អ្នកអាចស្វែងរក ដោយវាយពាក្យ mediafire ក្នុងប្រអប់ search ដែលមានក្នុង website នោះ ។

២. ស្វែងរក link Mediafire ក្នុង Google

ស្វែងរក link MediaFire របស់ឯកសារដែលលោកអ្នកចង់បាន នៅក្នុង Google អាចឱ្យលោកអ្នក​រកបានគ្រប់​ឯកសារ​ទាំងអស់ ប៉ុន្តែវិធីនេះមានការពិបាកបន្តិច ដោយលោកអ្នកត្រូវការសង្កេតមើលឱ្យបានច្រើន ហើយ link ខាងលើមិនប្រាកដថាត្រឹមត្រូវនោះទេ ។

ឧទាហរណ៍៖ យើងចង់ស្វែងរកឯកសារទាក់ទងនឹង Accounting យើងអាចចូលក្នុង Google ហើយវាយពាក្យ accounting mediafire.com នោះយើងនឹងបានលទ្ធផលដូចខាងក្រោម៖

ចុចលើ link របស់ http://www.mediafire.com ឬ link ដែលមានព័ត៌មានដែលប្រហែលនឹងត្រូវ ។

Leave a comment