វិធីCopy ទិន្នន័យពី User ដែលខូចទៅ User ថ្មីក្នុង Windows XP

នៅពេលលោកអ្នកបើកកុំព្យូទ័រ Windows បង្ហាញ message error ជាញឹកញាប់ នេះបណ្តាលមកពី User Profile របស់លោកអ្នកមានបញ្ហា ឬ ខូច ។

ខាងក្រោមនេះនឹងបង្ហាញលោកអ្នកពីរបៀបនៃការបង្កើត User ថ្មី និង វិធីនៃការចម្លងឯកសារពី Profile របស់ User ចាស់ទៅកាន់ User ថ្មី ។

របៀបបង្កើត New User ឬ New User Profile

សូមចុចលើ Start menu > Settings > Control Panel បន្ទាប់ Double Click នៅលើ User Accounts

សូមចុចលលើពាក្យ Create a new account រួចបញ្ចូលនូវឈ្មោះ user ដែលបង្កើត ហើយចុច Next button

សូមជ្រើសរើសប្រភេទ user ដែលបង្កើតជាប្រភេទ Administrator ឬ Limited (administrator ជាប្រភេទ User ដែលមាន​សិទ្ធធ្វើការគ្រប់យ៉ាងនៅក្នុងកុំព្យូទ័រ ចំណែកឯ Limited ជាប្រភេទ User ធម្មតាដែលអាចធ្វើការ​បានត្រឹម​ប្រើ​កម្មវិធី​ផ្សេងៗ ហើយគ្មានសិទ្ធធ្វើការកែប្រែ Setting, Create user, install program…… )

សូមចុច Create Account button ។

ក្រោយពីបង្កើត User រួចលោកអ្នកអាច log on User ដែលទើបបង្កើត ដើម្បីឱ្យ Windows បង្កើតនូវ User Profile ឱ្យ User ថ្មីនោះ ។

Copy ឯកសារពី User ចាស់ទៅដាក់ក្នុង User ថ្មី

ដើម្បីធ្វើការ copy នូវ user profile របស់ old user ទៅកាន់ new user សូមធ្វើការ login នូវ user ផ្សេងណាមួយដែលមានសិទ្ធជា Administrator (ដែលមិនមែនជា User ដែលត្រូវ Copy Profile និងUser ដែលត្រូវ Past Profile) ។

មុននឹងលោកអ្នកធ្វើការ copy user profile ចាស់ទៅកាន់ user ថ្មីសូមលោកអ្នកធ្វើការបង្ហាញនូវ hidden files មួយចំនួនជាមុនសិនដោយដំបូង សូមលោកអ្នកបើក My Computer រួចចុចលើ Tools menu ជ្រើសរើស Folder Options… ហើយចុចលើ View tab  រួចសូមចុចលើ Show hidden files and folders និងធ្វើរការដកធីកលើពាក្យ  Hide protected operating system files  រួចចុច OK button ។

សូមចូលទៅកាន់ទីតាំង C:\Documents and Settings\Old_Username folder បន្ទាប់សូមធ្វើការ Copy រាល់ file និង folder ទាំងអស់លើលែងតែ file ចំនួន 3 ចេញគឺ: ntuser.dat, ntuser.dat.log, និង ntuser.ini

ក្រោយពីធ្វើការ Copy រួចរាល់សូមចូលទៅកាន់ទីតាំង C:\Documents and Settings\New_Username folder ហើយធ្វើការ Past Replace នូវ file និង folder ទាំងអស់ដែលបាន Copy និងជាចុចក្រោយធ្វើការ Login នូវ New User ដែលលោកអ្នកបាន Past នូវ User Profile ។

លប់ User និង User Profile

សូមចុចលើ Start menu > Settings > Control Panel បន្ទាប់ Double Click នៅលើ User Accounts បន្ទាប់មកចុចលើ​ឈ្មោះ User ណាមួយដែលលោកអ្នកចង់ធ្វើការលុប

សូមចុចលើពាក្យ Delete the account ។

ប្រសិនបើលោកអ្នកចង់ធ្វើការរក្សាទុកនូវ File ដែលជា User Profile សូមចុចលើ Keep file button ហើយប្រសិនបើ​លោក​មិនចង់រក្សាទុកសូមចុចលើ Delete file button

សូមចុចលើ Delete Account button

Leave a comment